ក្រោយបែកបាក់ស្វាមី ពេជ្រ សូលីកា តបទៅអ្នកគាំទ្រថា «ខ្ញុំមិនអីទេ ប៉ុន្តែវារៀងពិបាកបន្តិច ប្រហែលជាខ្ញុំត្រូវការពេលវេលាមួយរយៈ ដើម្បីជំនះវា»
សិល្បៈកម្សាន្ត
391

ក្រោយមានការទម្លាយពីចំណងស្នេហ៍បែកបាក់ របស់ពេជ្រ សូលីកា និងលោក ឃីម ហាន ដែលជាសាម្វី រួចមក គេឃើញមតិមហាជនភាគច្រើន លោកបានកើតក្តីអាណិត ចំពោះខ្សែជីវិត របស់ពេជ្រ សូលីកា ខ្លះមែនទែន ដែលជួបរឿងមិនចេះចប់ មិនចេះហើយក្នុងជីវិត ត្រូវរែកបន្ទុកជាច្រើនដោយខ្លួនឯង ណាត្រូវចិញ្ចឹមកូនតូចទៀត ទោះបីជាខាង លោក ឃីម ហាន បានបង្ហោះថា លោកនឹងបំពេញតួនាទីជាឪពុកក៏ដោយ ប៉ុន្តែគ្រួសារមួយ ដែលជួបការបាក់បែក វាមិនមែនជារឿងល្អ ហើយក៏មិនមែនជារឿងងាយស្រួល និងល្អ នៅក្នុងជីវិតរបស់កូន នោះទេ មិនតែប៉ុណ្ណោះ ក៏គ្មាននរណា ចង់ជួប រឿងបែបនេះ តែធ្វើម៉េច បើរស់នៅជាមួយគ្នាមិនកើត មានតែតាមកម្មវាសនា ។

ក្នុងនោះ អ្នកតាមដាន មានការចាប់អារម្មណ៍ និងបានបន្តផ្ញើរសារ លើកទឹកចិត្ត ដល់ពេជ្រ សូលីកា ជាបន្តបន្ទាប់ រហូតនាង បានបង្ហោះនៅក្នុង Story ថា « ខ្ញុំពិតជាមិននឹកស្មានថា ខ្ញុំមានសំណាងអាចទទួលបានពាក្យជូនពរនិងការផ្តល់កម្លាំងចិត្តច្រើនបែបនេះពីអ្នកទាំងអស់គ្នា នេះពិតជាថ្នាំទិព្វ ដែលមានលុយមហាសាលហើយមិនអាចទិញបាន ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាខ្លាំងមែនទែន ខ្ញុំមិនអីទេ ប៉ុន្តែវារៀងពិបាក បន្តិចប្រហែលជាខ្ញុំត្រូវការពេលវេលាមួយរយៈ ដើម្បីជំនះវា ខ្ញុំរំភើបចិត្តដែលចូលអានសាររបស់អ្នកទាំងអស់គ្នាខ្ញុំសុំទោសដែលមិនបានតបសារបានទាំងអស់គ្នា ទោះជាមិនបានតប តែខ្ញុំបានឃើញនឹងទទួលបានទាំងអស់គ្នាណា» ដោយមានការភ្ជាប់ជាមួយសារពីអ្នកគាំទ្រផងដែរ ៕


Telegram