នុះ! ទ្រិង ផល្លា ភ័យខ្លួន ដេកមិនលក់ បង្ហោះសុំទោសទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាត ......
សិល្បៈកម្សាន្ត
453

រឿងរាវទំនាក់ទំនងស្នេហ៍ប្រេះឆា របស់អ្នកនាង ទ្រិង ផល្លា និង អ្នកអត្ថាធិប្បាយបាល់ទាត់ល្បី Admin ជីង ចក់ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចាំមើល ថាតើពេលណាចប់ ចេះតែ.ត ពីមួយទៅមួយ ខណៈរឿងរ៉ាវជាច្រើន បានកើតឡើងជាបន្តបន្ទាប់ មិនចេះចប់ អស់ពីហែកហួរគ្នា ស្រាប់តែមានការធ្លាយដំណឹង ថាខាងស្រីព្យាយាមសម្លាប់ខ្លួនថែមទៀត ដែលពិតជាធ្វើឲ្យអ្នកតាមដាន វង្វេងវង្វាន់ ម្តងមើលខាង អេតមីន ជីងចក់ ម្តងតាមដានខាងអ្នកនាង ទ្រិង ផល្លា ស្របពេលដែលអ្នកទាំង២នោះ ព្យាយាមលើកហេតុផល យកត្រូវរាងខ្លួន ហើយក៏មានមតិមហាជនជាច្រើន បានលើកជាយោបល់ថា គួរតែឲ្យច្បាប់ដោះស្រាយ ឈប់ហែកហួរគ្នាក្នុងបណ្តាញសង្គម រឿងគ្រួសារឯងសោះ ហែកហួរគ្នាមិនចប់បែបនេះ គឺជារឿងបំពុលសង្គម និងអត់ប្រយោជន៍ជាដើម ។

ទន្ទឹមនឹងរឿងរ៉ាវទាំងនេះកើតឡើង គេឃើញ ទ្រិង ផល្លា បានឡាយវីដេអូនិយាយនូវអ្វីជាច្រើន ដែលពេលខ្លះ បានប៉ះពាល់ដល់កិត្តិសរបស់ លោកជំទាវ ហ៊ុន ស៊ីណាត រហូតលោកជំទាវ ឡាយឆ្លើយតបវិញផងដែរ ។

ស្រាប់តែស្ងាត់ៗ នៅសុខៗ ទ្រិង ផល្លា បានបង្ហោះសារ សុំទោសទៅកាន់ លោកជំទាវ ហ៊ុន ស៊ីណាត ដោយបានសរសេរថា « លិខិតសុំអភ័យទោស សូមគោរពជូន លោកជំទាវ ហ៊ុន ស៊ីណាត ជាទីគោរពដ៍ខ្ពង់ខ្ពស់ កន្លងមកនាងខ្ញុំបានខមិនឆ្លើយឆ្លងជាមួយលោកជំទាវដោយពុំមានចេតនាប៉ះពាល់ដល់កិត្តិយសរបស់លោកជំទាវជាចាស់ទុំឡើយ អធ្យាស្រ័យហេតុនេះ នាងខ្ញុំសូមខន្តីអភ័យទោសចំពោះការឆ្លើយតបជាមួយលោកជំទាវ ឬទង្វើមិនសមរម្យណាមួយដែលបានប្រព្រឹត្តិដោយចេតនា ឬអចេតនាក្តី ក៏គោរពសូមលោកជំទាវមេត្តាលើកលែងកំហុសដល់នាងខ្ញុំដោយសេចក្តីអនុគ្រោះ។

សូមលោកជំទាវមេត្តាទទួលនូវការគោរពដ៏ជ្រាលជ្រៅអំពីនាងខ្ញុំ» ៕


Telegram