សិល្បៈ ៖ មហាជនជាច្រើនពិតជាស្គាល់ហើយ ពិធីការិនីចាស់វស្សាក្នុងវិស័យសិល្បៈ កញ្ញា វីត វីត បានជោគជ័យក្នុងវិស័យសិល្បៈជាយូរមកដល់ មកទល់នឹងបច្ចុប្បន្ននេះ ។
ស្រាប់តែមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ពិធីការិនី វីត វីត បានបង្ហោះនៅលើគណនីFacebook ផ្ទាល់ខ្លួន ចាក់ចេញពី CTN ដោយសារមូលហេតុនេះ ដោយដាក់Caption ថា « ថ្ងៃនេះខ្ញុំសូមចែករំលែអំពីដំណើរអាជីពរបស់ខ្ញុំជា VJ Vit Vit នាពេលកន្លងមកតាមរយៈរូប 4 សន្លឹកខាងក្រោម» ហើយរូបទាំង៤សន្លឹកនោះ មានភ្ជាប់ជាមួយនឹងសំណេរដូចខាងក្រោម ៖
- កាលពីថ្ងៃទី 10 ខែមិនា ក្រោយពីបានចំណាយពេលប្រឹងប្រែងធ្វើការច្រើនឆ្នាំកន្លងមក នេះជាពេលវេលាដែលខ្ញុំត្រូវនាំម្តាយជាទីស្រឡាញ់របស់ខ្ញុំទៅវិស្សមកាលនៅសហរដ្ឋអាមេរិក។ ពួកយើងបានសប្បាយជាមួយរដូវរងាដ៏ស្រស់ស្អាត… ជីវិតរបស់ខ្ញុំពោរពេញដោយភាពរីករាយនិងសុភមង្គល ដែលខ្ញុំបានចែករំលែកពេលវេលាដ៏ពិសេសនេះជាមួយម្តាយរបស់ខ្ញុំដោយមិនមានក្តីបារម្ភណាមួយឡើយ ។
-រឿងល្អមិននៅជាមួយយើងបានយូរមែន នៅថ្ងៃទី 14 ខែមិនា គឺជាថ្ងៃដ៏សោកសៅ… នៅអំឡុងថ្ងៃឈប់សម្រាករបស់យើងនៅអាមេរិក ម្តាយរបស់ខ្ញុំបានឈឺធ្ងន់។ ខ្ញុំ នៅ ស្រុក ឆ្ងាយ គ្មានអ្នកជួយ ហើយ មិន ដឹង ថា ត្រូវ ទៅ កន្លែង ណា និង ធ្វើ អ្វី បន្ទាប់ ទៀតទេ ។ មន្ទីរពេទ្យ វេជ្ជបណ្ឌិត ការព្យបាល ថ្នាំ អាហារ និងប្រាក់ដែលសំខាន់បំផុតសម្រាប់ចំណាយលើរឿងទាំងអស់នេះបានធ្លាក់មកលើរូបខ្ញុំ ជាមួយនឹងបញ្ហាប្រឈមចំពោះមុខជាច្រើនទៀត។ ខ្ញុំ នៅ ម្នាក់ ឯង ធ្វើវាតែម្នាក់ ឯង នៅ ឯ បរទេស ហើយ មើល ថែ ម្ដាយ ខ្ញុំ ក្នុង ពេល លំបាក ទាំង អស់ នេះ។ ពេលនោះខ្ញុំមានតែភាពអស់ សង្ឃឹម ភាព ឯកោ និង ភាព ស្ងៀមស្ងាត់ តែប៉ុណ្ណោះដែលជាដៃគូរខ្ញុំ។
-នៅក្នុងអំឡុងពេលមានរឿងទាំងនេះ ខ្ញុំបានទទួលទូរសព្ទពីនាយកប្រតិបត្តិរបស់ CBS ដោយគាត់សួរនាំខ្ញុំពីការចូលរួមធ្វើជា VJ នៃកម្មវិធីថ្មី Saturday Night LIVE - Let’s Party ដែលគ្រោងនឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខ។ ខ្ញុំមានសេចក្តីរំភើបណាស់ក្នុងការដែលបានធ្វើជា VJ នៃកម្មវិធីនេះ ប៉ុន្តែខ្ញុំក៍បានពន្យល់ពីស្ថានភាពរបស់ខ្ញុំទៅកាន់លោកនាយកប្រតិបត្តិ និងបង្ហាញពីភាពមិនអាចធ្វើទៅរួចរបស់ខ្ញុំក្នុងការចូលរួម ដែលវាមើលទៅដូចជាឱកាសល្អតែមួយគត់ក្នុងឆាកជីវិតរបស់ខ្ញុំត្រូវបានបាត់បង់។ គាត់មានការយោគយល់ និងគាំទ្រយ៉ាងខ្លាំង ប៉ុន្តែប្រាកដណាស់ថាកម្មវិធីនេះ នឹងមិនចាប់ផ្តើមដោយគ្មានខ្ញុំទេ ហើយនេះបានផ្តល់ឱ្យខ្ញុំនូវជំនឿលើខ្លួនឯងយ៉ាងច្រើន។ ប៉ុន្មានខែក្រោយមក សុខភាពរបស់ម្តាយខ្ញុំក៏បានប្រសើរឡើងវិញ ធ្វើឱ្យខ្ញុំអាចនាំគាត់ត្រឡប់មកប្រទេសយើងវិញ ហើយខ្ញុំបានធ្វើដំណើរដ៏វែងឆ្ងាយត្រឡប់ទៅផ្ទះ និងទៅកន្លែងដែលខ្ញុំចូលចិត្ត ពោលគឺ CBS ដែលខ្ញុំត្រូវបានស្វាគមន៍ដោយបើកចំហរឱ្យក្លាយជា VJ Vit Vit នៃកម្មវិធី Saturday Night LIVE - Let’s Party ។
-កម្មវិធី Saturday Night LIVE - Let’s Party បានផ្តល់ឱ្យខ្ញុំនូវក្តីស្រលាញ់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននៅទូទាំងប្រទេស ដែលជារឿងមួយដែលខ្ញុំស្ទើរតែមិនជឿថាអាចទៅរួច។ ការផ្តល់ការយកចិត្តទុកដាក់របស់ CBS ក្នុងការបណ្តុះបណ្តាលដល់ខ្ញុំ និងការដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងពិសេស គឺជាអ្វីដែលខ្ញុំមិនធ្លាប់មាននៅក្នុងអាជីពរបស់ខ្ញុំក្នុងរយៈពេលជាង 15 ឆ្នាំមកនេះ ហើយខ្ញុំដឹងគុណយ៉ាងខ្លាំងចំពោះ CBS ទាំងការគាំទ្រផ្នែកស្មារតី និងហិរញ្ញវត្ថុ នៅក្នុងពេលដែលខ្ញុំត្រូវការបំផុត ។ តែគួរឱ្យសោកស្ដាយ សុខភាពម្ដាយរបស់ខ្ញុំមិនទាន់បានប្រសើរឡើងតាមអ្វីដែលពួកយើងបានរំពឹងទុកនោះទេ ដូច្នេះហើយខ្ញុំត្រូវសំរេចចិត្តត្រូវនៅផ្ទះមើលថែគាត់ ដែលធ្វើអោយខ្ញុំមិនអាចបន្តជាផ្នែកមួយនៃកម្មវិធី Saturday Night LIVE - Let’s Party បានទៀតទេ។ ដំណើររបស់ខ្ញុំជាមួយនឹងកម្មវិធីដ៏អស្ចារ្យនេះបានផ្តល់ឱ្យខ្ញុំយ៉ាងច្រើន នឹងត្រូវបញ្ចប់នៅថ្ងៃទី 16 ខែកក្កដានេះ។ អរគុណទស្សនិកជនទាំងអស់នៅទូទាំងប្រទេសសម្រាប់ការស្រលាញ់និងគាំទ្រ អរគុណ CBS ចំពោះការយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ស្ត្រីយើង។ បេះដូងខ្ញុំនៅជាមួយអ្នក ហើយខ្ញុំសូមជូនពរកម្មវិធី Saturday Night LIVE - Let’s Party អោយកាន់តែជោគជ័យបន្ថែមទៀត ៕