ទីបំផុត យ៉ារូ ទម្លាយមុខគូស្នេហ៍ ក្រោយលាក់បាំងជាច្រើនឆ្នាំ!
លោក វី យ៉ារ៉ូ គឺជាពិធីករវ័យក្មេងម្នាក់ ក្នុងវិស័យសិល្បៈ ប៉ុន្តែកំពុងមានសន្ទុះនៃការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារវហោសព្ទថ្វៃមាត់ មិនចេះរីងស្ងួត បូករូមទាំងការកំប្លែងលេងសើចសប្បាយផងដែរ ។
ដោយឡែកជីវិតស្នេហាវិញ តាំងពីចូលសិល្បៈ រហូតមកទល់បច្ចុប្បន្ន គេមិនដែលឃើញ ពិធីករប្រុសរូបនេះ បង្ហាញមុខគូស្នេហ៍ជាសាធារណៈនោះទេ គឺតែងតែលាក់ទុកសម្ងាត់ ។ ស្រាប់តែនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ យ៉ារ៉ូ បានបង្ហាញមុខគូស្នេហ៍ដោយបើកចំហរ ក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយ Caption ថា « កំដរអូនឪ្យគេងលក់ ស្នេហាឆ្លងទ្វីប កម្ពុជាអាមេរិក» ដែលអាចបញ្ជាក់ថា គូស្នេហ៍របស់លោក គឺកំពុងរស់នៅឯសហរដ្ឋអាមេរិក ៕