ឆន ស្រីណេត បង្ហាញការឈឺចាប់ ដែលលោក អ៊ិន សុភិន ហៅបវកញ្ញាថា «កូនកាត់វៀតណាម-ខ្មែរកម្ពុជាក្រោម» ខ្លាចណាស់គេគិតថាខ្មែរក្រោម ជាវៀតណាម !
មុននេះបន្តិច នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កញ្ញា ឆន ស្រីណេត ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ លំដាប់រងលេខ១ បានចេញមុខប្រតិកម្មចំពោះ ការនិយាយរបស់លោក អ៊ិន សុភិន បានដែលឡើងថា «កូនកាត់វៀតណាម-ខ្មែរកម្ពុជាក្រោម» ។
ក្នុងនោះ ឆន ស្រីណេត បានបង្ហោះថា « ក្នុងនាមខ្ញុំជាកូនខ្មែរក្រោមម្នាក់ដែរ នាងខ្ញុំសូមសម្តែងការឈឺចាប់ ក៏ដូចជាមិនយល់ស្រប ដែលលោកពូ លើកឡើងនិយាយក្នុងការសម្ភាសន៍មួយនេះទេ ហើយខ្មែរក្រោម ក៏មិនមែនរដើនដូចអ្វីដែលគាត់និយាយដែរ អ្វីដែលខ្ញុំលើកឡើងចង់និយាយនេះ ខ្ញុំមិនចង់ប៉ះពាល់នរណាម្នាក់ទេ គឺខ្ញុំចង់ការពាអត្តសញ្ញាណខ្មែរក្រោម ។ ខ្លាចណាស់គេគិតថាខ្មែរក្រោមជាវៀតណាម » ។ (ដាក់វីដេអូ )