ម៉េចអញ្ចេះ! នៅសុខៗ ចំរើន សុភ័ក្រ្ត ទម្លាយអារម្មណ៍តូចចិត្ត មានតែពាន តែគ្មានឈ្មោះ មានឈ្មោះហើយ តែគេមិនស្គាល់ ...
សិល្បៈកម្សាន្ត
117

មហាជនពិតជាបានស្គាល់ហើយ កញ្ញា ចំរើន សុភ័ក្រ្ត ដែលជាតារាស្រីសំនៀង ផ្អែម ជ្រកក្រោមទ្រនំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់ THE MASK SINGER CAMBODIA ផងដែរ ស្រាប់តែនៅសុខៗ កញ្ញា ចំរើន សុភ័ក្រ្ត បែរជាទម្លាយអារម្មណ៍បែបនេះ ទៅហើយ ដែលខ្លួនឯងជាម្ចាស់ពានរង្វាន់ម្នាក់ដែរ តែបែរជាមិនសូវមានអ្នកស្គាល់ទៅវិញ ។

យោងតាមការបង្ហោះនៅលើផេក ផ្លូវការរបស់កញ្ញា ចំរើន សុភក្ត្រ័ បានបង្ហោះកាលពីពេលថ្មីៗនេះ បង្ហាញអារម្មណ៍យ៉ាងដូច្នេះថា « ពេលខ្លះក៏តូចចិត្តខ្លួនឯង មានតែពាន តែគ្មានឈ្មោះ មានឈ្មោះហើយ តែគេមិនស្គាល់ ពេលខ្លះគេស្គាល់ហើយ តែស្គាល់មិនច្បាស់ ដល់ពេលគេស្គាល់ច្បាស់ សួស្តី idol ខ្ញុំស្រលាញ់បងណាស់ បង បានមុន្នីល័ក្ខ ពេលខ្លះ សួស្តីបង ខ្ញុំ fan បងឯងហាបង ប៉ាចគីមមួយ ពេលខ្លះចុះមកពីឆាក សួស្តីបង ស្រលាញ់បងណាស់ អោបផងថើបផង ពេលណាបានបងឯងមកទៀត

បងឈីន រតនៈ ពេលខ្លះសូមអត់យល់មុខខ្ញុំដើរដូចទេគ្រប់គ្នាម៉ង តែភាគច្រើន៣នាក់និងម៉ង » ៕


Telegram