បែកធ្លាយសំឡេង អេតមីន ជីកចក់ ការពិតអ្នកបង្ហោះសុំទោសអ្នកនាង ទ្រិញ ផល្លានោះ មិនមែនគាត់នោះទេ តែជា....
សិល្បៈកម្សាន្ត
441

ដូចដែលមហាជនបានដឹងហើយ ពីរឿងគ្រួសាររបស់ អេតមីន ជីង ចក់ និងអតីតភរិយា អ្នកនាង ទ្រិញ ផល្លា ដែលកន្លងទៅធ្លាប់មានការឡាយ ធ្វើសន្និសីទកាសែត ពីសំណាក់ ភាគីជាអតីតភរិយា បើកបង្ហាញរឿងគ្រួសារឲ្យមហាជនបានដឹងលឺ ជួយរកយុត្តិធម៌ និងការដាក់ពាក្យបណ្តឹង ប្តឹងគ្នា ទាមទាររកយុត្តិធម៌រៀងៗខ្លួន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅប៉ុន្មានថ្ងៃមុននេះ គេឃើញ គណនីFacebook ផ្លូវការរបស់អេតមីន ជីងចក់ បានបង្ហោះថា« សុំទោសប្រពន្ធគ្រប់យ៉ាង កន្លងមក បងចោតអូន Phalla Trinh » ។

ជុំវិញការបង្ហោះនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមគិតថា សម្តីរបស់អេតមីនជីងចក់ ដែលអះអាងកន្លងមក មិនដូចមាត់ ហែកហួរគ្នាខ្ទេច រហូតប្តឹងផ្តល់ ចុងក្រោយក៏ត្រូវគេវិញ ។

ស្រាប់តែម្សិលមិញនេះ មានការបែកធ្លាយវីដេអូឃ្លីប សំឡេងរបស់អេតមីន ជីងចក់ ដែលបញ្ជាក់ថា ការពិតអ្នកដែលផុសនោះ មិនមែនខ្លួននោះទេ តែអ្នកផ្សេងជាអ្នកផុស ហើយពេលនេះ សូម្បីតែផេកផ្លូវការរបស់អេតមីន ជីងចក់ ក៏បាត់ស្រមោលដែរ រកមិនឃើញទាល់តែសោះ ហាក់ដូចជាការលើកឡើងរបស់លោក ដែរថាមានគេ Hack យក (ដាក់ឃ្លីបសំឡេង ) ៕


Telegram