រាជធានីភ្នំពេញ ៖ មហាជនបានជ្រាបហើយ តារាចម្រៀងស្រី ចំរើន សុភក្ក្រ័ ដែលកំពុងជ្រកក្នុងទ្រនំផលិតកម្ម រស្មីងហង្សមាស ដែលកំពុងទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជន ។
ក្នុងនោះ ថ្មីៗនេះ ចំរើន សុភក្ក្រ័ បានទម្លាយ ពីរូបភាព ដែលខ្លួនធ្លាប់បាន ទៅសម្តែងនៅក្រៅប្រទេស រហូតទទួលបាន ពានពីអង្គការយូនីស្គូ ទៀតផង ។
ក្នុងនោះ ចំរើន សុភក្ក្រ័ បានបង្ហោះទាំងស្រុងថា «បងប្អូនរកនាងខ្ញុំឃើញទេ? អ្វីដែលចងចាំមិនភ្លេច ឆ្នាំ២០០៨ អាឆើតឆាយ និងមិត្តៗសិល្បៈបានលើកទ័ព ទៅសម្តែងនៅប្រទេសអង់គ្លេស ក្នុងគោលបំណងចង់ផ្សព្វផ្សាយវប្បធម៌សិល្បៈខ្មែរ អោយជនបរទេស និងមនុស្សជុំវិញពិភពលោកបានស្គាល់ សិល្បៈខ្មែរ និងប្រទេសកម្ពុជា អោយកាន់តែខ្លាំង ក្រោមការដឹកនាំ ពីអង្កការសិល្បៈខ្មែរអមតៈ និងលោកគ្រូ អៀង ស៊ីធុល អ្នកគ្រូ ពេជ្រ គន្ធារី អ្នកគ្រូ ណុប ធីតា និងអ្នកគ្រូ អ៉ូង បានយ៉ាងល្អនិងដោយរលូន ព្រមទាំងទទួលបានពានពីអង្គការយូនីស្គូ ទៀតផង» ។
ចំរើន សុភក្ក្រ័ បន្តថា វាជាកិត្តិយសណាស់សំរាប់ពួកយើងខ្ញុំទាំងអស់គ្នា សូមអោយសិល្បៈខ្មែរកាន់តែរីកចំរើននិងល្បាយល្បីទៅមុខហើយ ក៏សូមអោយប្អូនៗជំនាន់ក្រោយកុំបោះបង់ចោលហើយជួយផ្សព្វផ្សាយបន្តផង ៕