តារាសម្តែងស្រី ចាស់វស្សា អ្នកនាង គីម លីហ្សា កំពុងតែជោគជ័យក្នុងការរកស៊ី ជាបន្តបន្ទាប់ និងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ។
បើនិយាយពីជីវិត អាពាហ៍ពិពាហ៍របស់ តារាស្រីរូបនេះ វិញ ក្រោយរៀបការ និងសម្រេចចិត្តរស់នៅ នៅអូស្ត្រាលីរួចមក អសើរយៈពេល៤ឆ្នាំ ក៏មានការលេចលឺដំណឹង នៃការបែកបាក់គ្នា របស់នាង និងស្វាមី តែគ្មានការបញ្ជាក់ជាផ្លូវការ ពីតារាស្រីរូបនេះនោះទេ ដោយគេតែងតែឃើញ យូរៗបង្ហោះរូបស្វាមីម្តង ដូច្នេះហាក់បីស្រពេច ស្រពិល ។
ស្រាប់តែនៅយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ គេឃើញ អ្នកនាង គីម លីហ្សា បានបង្ហោះជាសាធារណៈ ពីចំណងស្នេហ៍បែកបាក់ របស់នាង ដោយនាងបានសរសេរថា« ញញឹម ទទួលយកជីវិតថ្មី និងរឿងថ្មី ទៅថ្ងៃអនាគត Single Mom » ខណៈអ្នកនាង ក៏បានសរសេរទៀតថា « គ្រប់យ៉ាងដើរដល់ចំនុចនេះ មកពីឆ្អែត» ។
ជុំវិញការបង្ហោះនេះ ក៏មានមហាជនជាច្រើន ចូលទៅខមមិន លើកទឹកចិត្តដល់អ្នកនាងផងដែរ ៕