តួកុនជើងចាស់ លោក ហម ឈរ៉ា ចេញមុខប្រតិកម្ម ក្រោយឃើញអ្នកលេងហ្វេសប៊ុកមួយចំនួន ទម្លាប់សរសេរអក្សរខ្មែរ ខុសទាំងអស់ ដោយសរសេរតាមសូរសំឡេងនិយាយ បើមិនប្រតិកម្មទេ យូរៗអក្សរសាស្ត្រខ្មែរនឹងបាត់បង់ ខ្មាស់ដូនតា ...
សិល្បៈកម្សាន្ត
107

លោក ហម ឈរ៉ា ជាជាតួកុនជើងចាស់ ក្នុងអំឡុងទសវត្សឆ្នាំ៩០ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងបានសាងស្នាដៃ សម្តែងក្នុងខ្សែភាពយន្តជាច្រើន និងក្នុង MV សម្តែងជាច្រើនបទ រាប់មិនអស់ ។

ថ្មីៗនេះ តួកុនជើងចាស់ លោក ហម ឈរ៉ា បានចេញមុខបង្ហោះនូវពាក្យពេចន៍មួយចំនួន នៅលើបណ្តាញសង្គម ក្រោយឃើញថា បច្ចុប្បន្ន ការសរសេរអក្សរសាស្ត្រខ្មែរ របស់អ្នកលេងបណ្តាញសង្គម ហាក់បី ធ្លាក់ចុះ ដែលយូរៗ ប្រសិនបើ ទម្លាប់សរសេរ បែបនេះ អក្សរសាស្ត្រខ្មែរ នឹងបាត់បង់មិនខាន ។

ក្នុងនោះ យោងតាមគណនីFacebook របស់លោក ហម ឈរ៉ា បានបង្ហោះថា « តើអក្សរជាតិដូនតាប៉ុន្មានពាក្យនេះអាចនឹងបាត់បង់ទៅថ្ងៃក្រោយទេ?

- កំពុង ជំនួសដោយ ពុង

- ខ្ញុំ ជំនួសដោយ ញុំ ឬញុម

- ឥឡូវ ជំនួសដោយ ឡូវឬលូវ

- និយាយ ជំនួសដោយ យាយ

- អង្គុយ ជំនួសដោយ គុយ

- ភ្នំពេញ ជំនួសដោយ ពេញ

- ប៉ុន្មាន ជំនួសដោយ ម៉ាន

- ស្រឡាញ់ ជំនួសដោយ ស្លាញ់

- ថ្ងៃ ជំនួសដោយ ងៃ ….។ល។

លោក ហម ឈរ៉ា ក៏បានបន្តថា នេះក៏ព្រោះតែទម្លាប់យកភាសានិយាយមកសរសេរឬក៏សរសេរកាត់។កាត់យូរៗទៅដាច់បានសម្រេចហើយ កូនចៅសុំទោស ដូនតាផង ដែលកូនចៅមិនអាចថែរក្សាអក្សរដូនតាប៉ុន្មានពាក្យនេះឱ្យត្រឹមត្រូវបាន។


Telegram