មហាជន បានស្គាល់ហើយ ឡាច ណុច អតីតបេក្ខជនប្រឡងចម្រៀង Cambodia idol ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមបេក្ខជន ទាំងអស់ តែសមត្ថភាពរបស់ ឡាច ណុច វិញខ្លាំងមិនធម្មតានោះ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ។
តែទោះបីជាសមត្ថភាពខ្លាំងប៉ុណ្ណា ការប្រកួតតែងតែមានឈ្នះនិងចាញ់ មានអ្នកជាប់ និងអ្នកធ្លាប់តែ ឡាច ណុច មិនបានធ្លាក់ចេញពីក្រអៅ បេះដូងរបស់មហាជននោះទេ និងទទួលបានការអាណិតស្រឡាញ់ពីមហាជនយ៉ាងខ្លាំង ហើយបើនិយាយពីខ្សែជីវិតវិញ កាន់តែកម្សត់.... ។
ក្នុងនោះថ្មីៗនេះ ឡាច ណុច បានទម្លាយពីខ្សែរជីវិតដ៏កម្សត់របស់ខ្លួន ភ្ជាប់ជាមួយរូបជាច្រើនសន្លឹកឃើញហើយអាណិត ដោយ ឡាច ណុច បានសរសេរថា « បែកបាក់ បាត់បង់ ឯកការ បរាជ័យ កើតមកភ្លាម ម៉ែ ឳ បែកបាក់គ្នាចែកផ្លូវគ្នា លោកតា យកមកចញ្ចឹមតាំងពីរកើត រស់នៅ ដាក់ឈ្នោះ ត្រគោល លោកតា (ឡាច) ដូចជា ឳ អ៊ុស្រី ធ្វើការរកស៊ីជួយមួយគ្រួសារ រៀនបានតិចតួច តាឈឺជំងឺប្រចាំកាយ អ៊ុស្រី រាប់រងមួយគ្រួសារ ខ្ញុំបានឈប់រៀន ជួយលក់ទឹកនៅផ្ទះ អ៊ុស្រី ខ្ញុំរស់នៅ ដោយ គ្មានជំនាញ ចេះតែ ស្រែក ច្រៀង លេង ជាសំណាងល្អខ្ញុំបាទបាន ប្រឡង មក្មវិធី Cambodia Idol 4 តាម ក្ដីស្រមៃ របស់ខ្លួនឯង តែពេលនេះខ្ញុំបាន បរាជ័យទាំងទឹកភ្នែក បានឲពិភពលោកឃើញ រស់នៅបែបឯកការទៀតហើយ..» ៕