ប្រិយមិត្តពិតជាបានជ្រាបហើយ ពីទំនាក់ទំនងស្នេហា របស់តារាសម្តែង ដែលពោរពេញទៅដោយសមត្ថភាព ក្នុងរឿងមរណៈមាតា គឺអ្នកនាង លី ចាន់សីហា រួចមកហើយ ដែលចំណងស្នេហ៍របស់អ្នកនាង អតីតស្វាមីឈានដល់ការបែកបាក់ ក្រោយបន្សល់ទុកកូនស្រីដ៏គួរឲ្យស្រឡាញ់មក អស់រយៈពេលជាច្រើនឆ្នាំ។
ស្រាប់តែម្សិលមិញនេះ លី ច័ន្ទសីហា បានបើកទំព័រថ្មី ក្នុងជីវិត ដោយព្រមទទួលយកអ្នកស្អំ ថែបេះដូង និងដឹកដៃគ្នាភ្ជាប់ពាក្យ តាមប្រពៃណី ដោយមានបណ្តាអ្នកសិល្បៈ ភ្ញៀវកិត្តិយសជាច្រើនអញ្ជើញចូលរួម យ៉ាងអធឹកអាធម ពិសេសចំថ្ងៃកំណើតរបស់ខ្លួនថែមទៀត ។ ខណៈ លី ច័ន្ទសីហា បានដាក់វីដេអូក្នុងStory និងបង្ហោះផងដែរថា « អគុណគ្រប់យ៉ាង សំរាប់ខ្ញុំនិងកូនខ្ញុំ» និងបានបង្ហោះទៀតថា « ទើបរួចរាល់ហើយ អគុណលោកពុក អ្នកម៉ែ និងបងប្អូន មិត្តភក្តិទាំងអស់ដែរបានអញ្ចើញចូលរួម កូនក្រមុំសុំគេងហើយ ម៉ោង4:32ព្រឹកហើយ » ។
ក្នុងនោះក៏មានបណ្តាអ្នកគាំទ្រចូលទៅខមមិន ជូនពរអ្នកទាំង២ផងដែរ ៕