នៅចាំក្មេងនេះបានទេ? ធុច សាលិ យំស្រក់ទឹកភ្នែក ខណៈឪពុកចូលមន្ទីរពេទ្យវះកាត់ ដែលកើតជំងឺនេះ ប្រឈមនឹងគ្រោះថ្នាក់អាចស្លា...ប់
សិល្បៈកម្សាន្ត
126

មហាជនពិតជានៅចាំ ក្មេងប្រុស ធុច សាលិ ដែលជាកុមារកម្ពុជា ដែលធ្វើឲ្យមានឈ្មោះល្បីរន្ទឺ ពាសពេញពិភពលោក ដោយសារតែសមត្ថភាពរបស់ក្មេងលក់វត្ថុអនុស្សាវរីយ៍ម្នាក់ ដែល ខំប្រឹងរៀនសូត្រ រហូតចេះភាសា រហូតដល់១៥ភាសាឯណោះ ។

ក្រោយផ្ទុះវីដេអូនោះរួចមក គេឃើញថា ជីវិតរបស់ក្មេងប្រុស ធុច សាលិ រូបនេះ បានផ្លាស់ប្តូរ ស្ទើរតែ១៨០ដឺក្រេ ដោយបានផ្លាស់ប្តូរជីវិត ពីលំបាក មករស់នៅស្រួល និងទទួលបានអាហារូបករណ៍ ទៅរៀននៅក្រៅប្រទេសដោយមិនអស់ប្រាក់ ថែមទៀត ។

ស្រាប់តែម្សិលមិញនេះ បណ្តាញសង្គម មានការភ្ញាក់ផ្អើល ក្រោយឃើញ ធុច សាលិ បង្ហោះរូបភាពយំ ភ្ជាប់ជាមួយនឹងសំណេរ ឪពុកចូលពេទ្យវះកាត់។

ក្នុងនោះ ធុច សាលិ បានបង្ហោះទាំងស្រុងថា « ជូនពរឱ្យប៉ាឆាប់ជាពីជំងឺ ការបង្ករោគពីធ្មេញ Dental Infection កុំកើតអីណាប៉ាកូនបារម្មណ៌ កូនស្រឡាញ់ប៉ា ត្រូវវះកាត់នៅយប់នឹងហើយ » ដោយភ្ជាប់ជាមួយរូបថតឪពុក រូបថតហ្វីល និងរូបរបស់ខ្លួនផ្ទាល់ ដែលស្រក់ទឹកភ្នែកបារម្ភពីឪពុក និងខ្លឹមសារជំងឺមួយប្រភេទ ដែលប្រឈមនឹងគ្រោះថ្នាក់អាចស្លាប់ ផងដែរ ហើយក្នុងនោះ ក៏មានមហាជនជាច្រើនចូលទៅខមមិន ជូនពរលោកពូ ឲ្យមានសុវត្ថិភាព និងឆាប់ជាសះស្បើយ ផងដែរ ៕

Telegram