ក្រោយត្រូវគេព្រមានប្តឹង លោក គួច ខេវិន ដាក់ចំៗថា មិនមែនធ្វើខុសហើយព្រមានប្តឹងមហាជនទេ! តើមហាជនសុខចិត្តទេ? ព្រោះប្រមាថមើលងាយ ជាន់ឈ្លីប្រពៃណីទំនៀ..មទ.ម្លា..ប់នារីខ្មែរធ្ង..ន់ធ្ង..រសម្បើ...មណាស់
សិល្បៈកម្សាន្ត
189

សិល្បៈ ៖ មហាជនបានជ្រាបហើយថា កម្មវិធី Miss Grand Cambodia 2022 ឆ្នាំនេះ បានជួបព្យុះជួបភ្លៀង ក្លាយជាផ្ទាំងស៊ីប នៃការរិះគន់យ៉ាងខ្លាំង ពីមហាជន ចំពោះការប៉ះពាល់តម្លៃស្ត្រីខ្មែរ រហូតថ្នាក់ដឹកនាំក្រសួងធំៗចំនួន៣ បើកកិច្ចប្រជុំបន្ទាន់ជាមួយនឹងម្ចាស់ផលិតកម្មមហាហង្ស ជុំវិញរឿងរ៉ាវទាំងនេះ តែលទ្ធផលចុងក្រោយនោះ គឺគ្រាន់តែណែនាំ តែប៉ុណ្ណោះ ខណៈខាង ផលិតកម្មមហាហង្ស ក៏បានសុំទោស និងសន្យាមិនឲ្យមានលើកក្រោយ ដែលមហាជនចាត់ទុកថា ប្រៀបដូចជាធម្មតា ខុសហើយសុំទោស សុំទោសហើយ ខុសដដែលៗ ។

ក្នុងនោះ សូម្បីលោក គួច ខេវិន ក៏ត្រូវបានគេព្រមានប្តឹងផងដែរ ចំពោះការបញ្ចេញមតិរិះគន់ពេក ពាក្យសោភានី ហើយក្រោយពីកិច្ចប្រជុំខាងលើបានបញ្ចប់ ស្រាប់តែលោក គួច ខេវិន បានដាក់ចំៗ ទាំងស្រុងថា ៖ « តើគេអាចរុះផ្ទះមួយដើម្បីដុតចម្អិនពងមាន់ពីរ បីគ្រាប់សម្រាប់ចម្អែតក្រពះមនុស្សពីរ បីនាក់បានទេ? យ៉ាងណាមិញ តើគេអាចដុតបំផ្លាញ ជាន់ ពន្លិចវប្បធ៌ម ប្រពៃណីដ៏ល្អផូរផង់របស់នារីខ្មែរ ដើម្បីតែរបររកស៊ីនិងភាពល្បីរបស់មនុស្សម្នាក់ ពីរនោះបានឬទេ? យកប្រការនេះមកផ្ទៀងផ្ទាត់ទៅនឹងកម្មវិធីmiss grand cambodia ដែល ពោរពេញទៅដោយ commentប្រទេចផ្តាសារ ពីសំណាក់មហាជន ជាពិសេសនារីខ្មែររាប់ម៉ឺន សែននាក់ ទាំងនៅក្នុងនិងក្រៅប្រទេស នោះ វានឹងឃើញថាគួរ ឬមិនគួរ វាខុសឬមិនខុស វាប្រមាថឬមិនប្រមាថ វាបំផ្លាញឬមិនបំផ្លាញ ?។

1/សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថាអ្នកខុសគឺ អ្នកចាត់ចែង នឹងដឹកនាំ ! ហើយបញ្ជារឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការណ៍ ក៏ប៉ុន្តែរហូតមកដល់ថ្មើរណេះ មហាជនដែលខឹងសម្បា នៅមិនទាន់ឃើញការសុំទោស ការទទួលទោស ណាមួយយកជាបានការពីសំណាក់អ្នកចាត់ចែង ដឹកនាំនោះនៅឡើយ ។ តួយ៉ាង រដ្ឋបាលខេត្តស្ទឹងត្រែង ស្នើឲ្យសុំទោសជាសាធារណៈ គេបែរជាសរសេរ ក្រឡេះបេះថា"សោកស្តាយ " ដែលមហាជនខ្មែរទទួលយកមិនបាន !។

2/តើក្រសួងដែលពាក់ព័ន្ធ ដែលបានអនុញ្ញាតិ ឬមិនត្រូវបានគេសុំការអនុញ្ញាតិ អំពីកម្មវិធីmiss grand ដែលមហាជនខ្មែរក្តៅក្រហាយនោះ បានចាត់ការតាមនិតិវិធី ណាខ្លះហើយ?គួតែផ្សព្វផ្សាយ ឲ្យសាធារណជន មហាជន បានដឹងបានអស់ចិត្ត នេះជាកាតព្វកិច្ចក្រសួង និងជាសំណងផ្លូវចិត្តដល់នារីខ្មែរគ្រប់រូប មិនចំពោះតែខេត្តស្ទឹងត្រែង ។

3/ តើអ្នកដឹកនាំ អ្នកចាត់ចែង(VIP Sponsor) ត្រូវកែរតម្រូវកំហុស យ៉ាងដូចម៉្តេច? បើតាមច្បាប់សារព៌ត័មាន ផ្សាយខុសទំព័រណា បន្ទាត់ណាត្រូវសុំទោសហើយផ្សាយនៅទំព័រហ្នឹងបន្ទាត់ហ្នឹង ។ អីចឹងកម្មវិធីហ្នឹងខុស ត្រូវធ្វើកម្មវិធីសុំទោសឡើងវិញ មិនមែនធ្វើខុសហើយព្រមានប្តឹងមហាជន នោះឡើយ។

4/អ្នកបំពាក់ម្កុដដែកពាក់ព័ន្ធដោយផ្ទាល់ជាមួយ និងក្នុងកម្មវិធី (បើគ្មានអ្នកឧបត្ថម្ភកម្មវិធី)វាក៏គ្មានដំណើរការវាក៏មិនបណ្តាលឲ្យកើតកំហុសដែរ តើគេបានទទួលស្គាល់កំហុស បានសុំទោសជាសាធារណៈចំពោះនារីខ្មែរ ដោយស្មោះត្រង់ហើយឬនៅ ?

5/បើទោះណាជាមានការសុំទោស ក៏ដោយចុះ ក៏គួរផ្សព្វផ្សាយជាសាធារណៈ ស្ទាបស្ទង់ប្រជាមតិក្នុង និងក្រៅប្រទេស តាមរយៈ comment តើមហាជនសុខចិត្តទេ ?ព្រោះនេះជាការប្រមាថមើលងាយ ជាន់ឈ្លីប្រពៃណីទំនៀមទម្លាប់នារីខ្មែរធ្ងន់ធ្ងរសម្បើមណាស់!!!!!!!!!!!!!! » ។

ទាំងនេះជាការបង្ហោះទាំងស្រុងរបស់ លោក គួច ខេវិន តើបងប្អូនយល់យ៉ាងណាដែរ? ៕


Telegram