ប្រិយមិត្តបានជ្រាបហើយ ពីដំណើរជីវិតព្យុះភ្លៀង របស់តារាសម្តែង អ្នកនាង សឿ សុធារ៉ា ដែលបានហែលឆ្លងកាត់ រឿងរ៉ាវជាច្រើន ជាបន្តបន្ទាប់ រហូតមានសម្ពាធផ្លូវចិត្ត និយាយស្តីរវើរវាយ រកនឹកមួយៗ ស្ទើរតែមិនគួរឲ្យជឿ ។
ក្រោយម្តាយបាត់បង់ជិវិត សតិអារម្មណ៍ ក៏មិនទាន់វិលមករកភាពដើម ពេលនេះ សឿ សុធារ៉ា កំពុងសម្រាកក្នុងមន្ទីរពេទ្យ ។
ក្នុងនោះ យោងតាមការបង្ហោះ របស់លោក កៅ សីហា បានសរសេរទាំងស្រុងថា « ថ្ងៃនេះមកមើលប្អូន សឿ សុធារ៉ា ជាមួយ បងមុំ។ ធារ៉ា មានបញ្ហាពុលថ្នាំពេទ្យដែលគាត់លេបកន្លងមកអស់រយៈពេល ២ ឆ្នាំមកហើយ។ លោកគ្រូពេទ្យឱ្យស្នាក់នៅបន្ត ២-៣ ថ្ងៃ ទៀត តាមដានបេះដូងគាត់។ ធារ៉ា មានបញ្ហាជំងឺថៃរ៉យក្រពេញទីរ៉ូអ៊ីត។ បញ្ហាដែល ធារ៉ា ពុលថ្នាំគឺដោយ ធារ៉ា លេបថ្នាំលើសកម្រិតមិនត្រឹមត្រូវតាមវេជ្ជបញ្ជា ហើយចម្រុះគ្នាគ្រប់ជំងឺ។ សូមជូនពរឱ្យប្អូនឆាប់បានធូរស្បើយ »។
ជុំវិញការបង្ហោះនេះដែរ គេឃើញមានបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងក្តីបារម្មណ៍ និងចូលទៅជូនពរអ្នកនាង សឿ សុធារ៉ា ឲ្យឆាប់ជាសះស្បើយផងដែរ ៕


.jpg?1669950093)
.jpg?1669950091)
.jpg?1669950092)
.jpg?1669950093)
.jpg?1669950092)


