តារាសម្តែងស្រីដ៏ល្បី Pinky Savika ត្រូវបានដោះលែងឲ្យមានសេរីភាពហើយ
យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Sanook កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា ពេលនេះ តារាសម្តែងស្រីដ៏ល្បី Pinky Savika ដែលមានរឿងអាស្រូវ ពាក់ព័ន្ធនឹងការឆបោកប្រាក់ របស់គេរាប់ម៉ឺនដុល្លារនោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ មានសេរីភាពហើយ ។
ការដោះលែងនេះ គឺគ្រាន់តែជាការអនុញ្ញាតិឲ្យនៅក្រៅឃុំតែប៉ុណ្ណោះ ខណៈសំណុំរឿងនៅតែបន្ត ហើយក៏មានការហាមឃាត់ មិនឲ្យធ្វើដំណើរចេញក្រៅប្រទេស ដោយឡែកប្រសិនបើត្រូវផ្លាស់ទីលំនៅ ត្រូវប្រាប់ទៅតុលាការមុន រយៈពេល៧ថ្ងៃ ។
សូមបញ្ជាក់ថា តារាសម្តែងស្រីដ៏ល្បី Pinky Savika ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន កាលពីពេលកន្លងទៅ ពាក់ព័ន្ធករណីឆបោកប្រាក់ ចំនួនប្រហែលជាង១៤ម៉ឺនដុល្លារ ឬក៏ស្មើរនឹង ៥លានបាត ខណៈរូបថតរបស់នាង ញញឹម អង្គុយក្នុងឡាន ធ្វើឲ្យបណ្តាអ្នកគាំទ្រ ញញឹមតាម និងរីករាយចំពោះការដោះលែងឲ្យមានសេរីភាពនេះផងដែរ ៕
.jpg?1669952619)
.jpg?1669952619)
.jpg?1669952619)
.jpg?1669952619)
.jpg?1669952619)

